Romans 16

1ខ្ញុំសូម​ឲ្យ​អ្នករាល់គ្នា​ទទួល​ស្គាល់​នាង​ភីបេ​ជា​បងប្អូន​របស់​យើង​នាង​ជា​អ្នក​បម្រើក្រុមជំនុំនៅ​ក្រុង​កេងគ្រា 2ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួលនាងក្នុងព្រះអម្ចាស់​ឲ្យ​ស័ក្ដិសម​ជា​ពួក​បរិសុទ្ធព្រមទាំងចាំជួយនាងក្នុងគ្រប់បញ្ហាដែល​នាង​ត្រូវការអ្នករាល់គ្នាដ្បិតនាង​បាន​ជួយ​មនុស្ស​ជាច្រើនព្រមទាំងខ្ញុំដែរ 3សូមជម្រាបសួរ​ដល់​នាង​ព្រីសីលនិង​លោក​អ័គីឡា​ជា​អ្នក​រួមការងារ​ជាមួយ​ខ្ញុំក្នុង​ព្រះ​គ្រិស្ដយេស៊ូ 4ដ្បិតពួកគេ​បាន​ប្រថុយជីវិតដោយព្រោះខ្ញុំ​ហើយ​មិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេដែល​ត្រូវ​អរគុណ​ពួកគេ​គឺក្រុមជំនុំ​សាសន៍​ដទៃទាំងអស់ក៏​អរគុណ​ពួកគេ​ដែរ 5សូមជម្រាប​សួរ​ដល់​ក្រុមជំនុំដែល​ជួបជុំ​គ្នា​នៅផ្ទះ​របស់​ពួកគេ​ដែរ​សូម​ជម្រាបសួរ​ដល់​លោក​អេប៉ាយនេត​ជា​ទីស្រលាញ់​របស់​ខ្ញុំដែលជាផលដំបូង​ពី​ស្រុកអាស៊ី​ថ្វាយ​ដល់​ព្រះ​គ្រិស្ដ 6សូមជម្រាបសួរ​ដល់​នាង​ម៉ារាដែល​បាន​នឿយហត់ច្រើនសម្រាប់អ្នករាល់គ្នា 7សូមជម្រាបសួរ​ដល់​លោក​អាន់ត្រូនីកនិង​នាង​យូនាស​ជា​សាច់ញាតិ​របស់​ខ្ញុំនិង​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយខ្ញុំដែរអ្នកទាំងពីរជា​អ្នក​ដែល​មាន​កេរិ៍្ដឈ្មោះក្នុងចំណោម​ពួក​សាវកព្រមទាំង​បាន​ជឿ​ព្រះ​គ្រិស្ដមុនខ្ញុំ​ទៀត​ផង 8សូមជម្រាបសួរ​ដល់​លោក​អាំភ្លាស​ជា​ទីស្រលាញ់​របស់​ខ្ញុំក្នុងព្រះអម្ចាស់ 9សូមជម្រាបសួរ​ដល់​លោក​អើបាន់​ជា​អ្នក​រួម​ការងារ​ជាមួយយើងក្នុង​ព្រះ​គ្រិស្ដនិង​លោក​ស្តាគីស​ជា​ទីស្រលាញ់​របស់​ខ្ញុំ 10សូមជម្រាបសួរ​ដល់​លោក​អ័ពេលេស​ជា​អ្នក​បាន​ខ្ជាប់ខ្ជួនក្នុង​ព្រះ​គ្រិស្ដ​និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រុសារ​របស់​លោក​អើរិស្គូប៊ូល 11សូមជម្រាបសួរ​ដល់​លោក​ហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ​និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ណើគីសនៅក្នុងព្រះអម្ចាស់ 12សូមជម្រាបសួរ​ដល់​នាង​ទ្រីភែននិង​នាង​ទ្រីផូសដែលធ្វើការនឿយហត់នៅក្នុងព្រះអម្ចាស់​និង​សូម​ជម្រាបសួរ​ដល់​នាង​ពើស៊ីស​ជា​ទីស្រលាញ់ដែល​បាន​ធ្ចើការនឿយហត់​យ៉ាង​ច្រើននៅក្នុងព្រះអម្ចាស់ 13សូមជម្រាបសួរ​ដល់​លោក​រូភូសដែលព្រះអម្ចាស់​បាន​ជ្រើសរើសនិងម្ដាយ​របស់​គាត់​ដែល​ជា​ម្ដាយ​របស់​ខ្ញុំដែរ 14សូមជម្រាបសួរ​ដល់​លោក​អ័ស៊ីងគ្រីត​លោក​ភ្លេកូន​លោក​ហើម៉ាស​លោក​ប៉ាត្រូបាស​លោក​ហើមេសនិងបងប្អូនទាំងឡាយដែល​នៅ​ជាមួយពួកគេដែរ 15សូមជម្រាបសួរ​ដល់​លោក​ភីឡូឡូកនិង​នាង​យូលី​លោក​នេរើសនិង​ប្អូន​ស្រី​របស់​គាត់ព្រមទាំង​លោក​អូលីមប៉ាសនិងពួកបរិសុទ្ធ​ទាំង​អស់ដែលនៅជាមួយពួកគេ 16ចូរជម្រាបសួរគ្នា​ទៅវិញ​ទៅមកដោយការថើបបរិសុទ្ធ​ហើយ​ក្រុមជំនុំទាំងអស់​របស់​ព្រះ​គ្រិស្ដ​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ។ 17បងប្អូនអើយ! ​ខ្ញុំ​សូម​ដាស់តឿនអ្នករាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួក​អ្នកដែលបង្ក​ឲ្យ​មាន​ការ​បែកបាក់និងការជំពប់ដួលដែលផ្ទុយពីការបង្រៀនដែលអ្នករាល់គ្នា​បាន​ទទួលគឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយពីពួកគេ 18ដ្បិតពួក​មនុស្ស​បែបនេះមិនបម្រើ​ព្រះ​គ្រិស្ដជាព្រះអម្ចាស់​របស់​យើងទេគឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ហើយបញ្ឆោត​មនុស្ស​ស្លូតត្រង់ដោយពាក្យសំដីផ្អែមល្ហែមនិង​ពាក្យ​បញ្ជោរ 19ដោយសារមនុស្ស​ទាំងអស់​បាន​ដឹង​អំពី​ការស្ដាប់បង្គាប់​របស់​អ្នករាល់គ្នាដូច្នេះហើយ​បានជា​ខ្ញុំ​ត្រេកអរណាស់ចំពោះអ្នករាល់គ្នាតែ​ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នាមានប្រាជ្ញាខាង​ការ​ល្អហើយ​មិន​ពាក់ព័ន្ធ​ខាង​ការ​អាក្រក់ 20ព្រះជាម្ចាស់នៃ​សេចក្ដី​សុខសាន្ដ​នឹង​កម្ទេច​អារក្ស​សាតាំង​ឲ្យ​នៅក្រោមជើង​របស់​អ្នករាល់គ្នាក្នុងពេលឆាប់ៗ​នេះ។ ​ដូច្នេះ​សូម​ឲ្យ​អ្នករាល់គ្នាប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូជាព្រះអម្ចាស់​របស់​យើង 21លោកធីម៉ូថេជាអ្នករួមការងារជាមួយខ្ញុំនិង​លោក​លូគាស​លោក​យ៉ាសុន​លោក​សូសិប៉ាត្រុស​ជា​សាច់ញាតិរបស់ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ។ 22ខ្ញុំឈ្មោះ​ទើទាស​ជា​អ្នកសរសេរសំបុត្រ​របស់​លោក​ប៉ូល​នេះ​ក៏​សូម​ជម្រាបសួរ​ដល់​អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់​ដែរ។ 23លោកកៃយ៉ូស​ជា​ម្ចាស់ផ្ទះ​ដែល​ទទួល​ខ្ញុំ​ព្រមទាំង​ក្រុមជំនុំទាំងអស់​បាន​ជម្រាបសួរ​មក​អ្នករាល់គ្នា​ឯ​លោក​អេរ៉ាស្ទុស​ជា​អ្នក​គ្រប់គ្រង​ឃ្លាំង​ប្រាក់​របស់​ក្រុងនិង​លោក​ក្លើតុស​ជា​បងប្អូន​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នា​ដែរ។ 24[សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​អាម៉ែន។ ​] 25ព្រះជាម្ចាស់មានសមត្ថភាពធ្វើ​ឲ្យ​អ្នករាល់គ្នារឹងមាំតាមរយៈដំណឹងល្អរបស់ខ្ញុំគឺ​ជា​សេចក្ដីប្រកាស​អំពី​ព្រះ​យេស៊ូគ្រិស្ដស្របតាម​ការ​បើកសំដែង​អំពី​អាថ៌កំបាំងដែល​បាន​លាក់ទុក​ជា​យូរមកហើយ 26ប៉ុន្ដែឥឡូវនេះ​បាន​បើកសំដែង​ឲ្យ​ជនជាតិទាំងអស់​បាន​ដឹងតាមរយៈបទគម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូលស្របតាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដ៏​អស់កល្បជានិច្ចដើម្បី​ឲ្យ​គេ​ស្ដាប់បង្គាប់​ដោយ​ជំនឿ 27សូមឲ្យ​ព្រះជាម្ចាស់​ដ៏​មាន​ប្រាជ្ញា​តែ​មួយអង្គគត់​បាន​ប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ចតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដអាម៉ែន​៕
Copyright information for KhmKCB